ខ្ញុំព្រះករុណាខ្ញុំបាទ ក៏សូមអភ័យទោសគ្រប់សំណាក់ញាតិអ្នកអាន ទាំងបព្វជិត និងគ្រហស្ថនូវរាល់កំហុសឆ្គងទាំងឡាយ ដែលកើតមានក្នុងស្នាដៃខ្ញុំបាទបានស្រាវជ្រាវ ទាំង៤ភាគនេះ។ ខ្ញុំព្រះករុណាខ្ញុំបាទ សូមប្រគេនបុណ្យ ជូនបុណ្យ ឧទ្ទិសបុណ្យ
ដែលខ្ញុំបាទខំប្រឹងប្រែងមួយជីវិត ដើម្បីស្វះស្វែងរកនូវយុត្តិធម៌ ជូនដល់ដូនតាម្ចាស់នគរនេះ សូមឲ្យមហាកុសលនេះ កើតមានដល់
ព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកឪពុកអ្នកម្ដាយ ដែលលោកបានបង្កើតរូបខ្ញុំ ឲ្យខ្ញុំបានបំពេញកិច្ចនេះ និងជូនដល់ញាតិធម៌ដែល
សុទ្ធតែជាអ្នក មានឧបការគុណទាំងអស់ និងសព្វសត្វទាំងអស់ក្នុងទិសទាំង១០ដែលសុទ្ធតែជាញាតិរបស់ខ្ញុំក្នុងសង្សារវដ្ដគ្រប់កាល ទាំងបីឲ្យបានរួចផុតចាកទុក្ខឲ្យជួបតែពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈហើយនឹងអាចត្រាស់ដឹងនូវសច្ចៈធម៌
ក្នុងកាលជាអនាគត កុំបីក្លាយជាប្រការដ៏ទៃឡើយ ។
កូនក្មែរទាំងអស់ ដែលបានតាមដានស្តាប់យល់ និងចូលចិត្ត ព្រមទាំងចង់ដឹងនូវអាថ៌កំបាំងផ្សេងៗ ដែលមិនទាន់អស់ចម្ងល់ សូមធ្វើការទំនាក់ទំនងផ្ទាល់ តាមរយៈ
ឬ អ៊ីម៉ែលដោយផ្ទាល់ ជាមួយៈ
ទំព័រប្លុកស្ពតថ្មីរបស់មហានគរក្មែរ