ហេតុអ្វីបានជាធ្វើឲ្យកើតនៅស្នាដៃអាថ៌កំបាំងបណ្ដាំព្រះម៉ែមហានគរក្មែរទាំង ៤ភាគនេះ?
ខ្ញុំនឹងឆ្លើយរៀបរាប់ដោយត្រួសៗដើម្បីឲ្យមិត្តអ្នកអានដែលជាពូជពង្សនាគរួមត្រកូលតែមួយគឺអ្នកទទួលនូវមរតកព្រះម៉ែដូចគ្នា (ក្មែរ)ដែលកំពុងតែឆ្ងល់
ថាតើខ្ញុំរៀនពីអ្នកណា? ទើបបានជាឯកសារសាវតានេះខុសប្លែកពីឯកសារអ្នកជំនាន់មុន ហើយឯកសារនេះកើតឡើងបានពីការឆ្ងល់មិនចេះចប់ ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រជាជនក្មែរបានរួចផុតពីការកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ពីបក្សពួកមេដឹកនាំផ្ដាច់ការដែលបាន គ្រប់គ្រងមាតុភូមិនេះអស់រយៈកាលជាងបីឆ្នាំ។កូនក្មែរប្រុសស្រីទាំងឡាយចាប់ផ្ដើមកសាងជីវិតថ្មីក្នុងទឹកដីមាតុភូមិដ៏សែនកម្សត់នេះឡើងវិញក្រោម ទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ពេលនោះពុទ្ធចក្រនិងអាណាចក្រក៏កើតមានឡើងវិញ រួមទាំងខ្ញុំបាទផងក៏បានចូលសាលាបន្ដការសិក្សា
តចំណេះ ដែលមានតិចតួចមុនសម័យកម្ពុជាប្រជាធិបតេយ្យ (សម័យសាធារណរដ្ឋខ្មែរ) ដើម្បីឲ្យការចេះដឹងមានការកើនឡើង។ក្នុងឆ្នាំ១៩៨២ខ្ញុំបាន ទៅប្រឡងជាប់នៅសាលាវិចិត្រសិល្បៈហើយបានសិក្សាផ្នែកប្រវត្តិសិល្បៈនិងមុខវិជ្ជាដទៃទៀតរួមទាំងជំនាញសិល្បៈផ្សេងៗពេលនោះការឆ្ងល់សង្ស័យ ក៏ចាប់ផ្ដើមកើតមានក្នុងសន្ដានចិត្តខ្ញុំថាតើប្រជាជនក្មែរទាំងក្មេងចាស់ប្រុសស្រីរួមទាំងខ្ញុំនិងញាតិទាំងអស់របស់ខ្ញុំតើពួកគាត់មានកំហុសអ្វី? ទើបត្រូវ បានគេយកទៅសម្លាប់និងធ្វើទារុណកម្មក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃហើយខ្ញុំឆ្ងល់ទៀតថាដូនតាអ្នកនគរនេះធ្លាប់ជាពូជពង្សរុងរឿងថ្កុំថ្កើងហេតុអ្វីក៏ក្រោយ
ពេលដែលក្មែរបានបោះបង់ចោលក្រុងអង្គរប្រទេសចាប់ផ្ដើមបែកបាក់និងធ្លាក់ដុនដាបយ៉ាងនេះ? អ្នកនគរនេះជាអ្នកកាន់និងគោរពព្រះពុទ្ធសាសនា ហេតុអ្វីក៏ពួកគេមិនដឹងបុណ្យបាបគុណទោស....
ជាពិសេសគឺសម័យផ្ដាច់ការកម្ពុជាប្រជាធិបតេយ្យដែលអ្នកដឹកនាំក្នុងសម័យនោះភាគច្រើនសុទ្ធតែជាអ្នកធ្លាប់បានបួសរៀនហេតុអ្វីក៏ពួកគេប្រព្រឹត្តនូវ
កម្មអកុសលយ៉ាងនេះ? ការឆ្ងល់និងសង្ស័យនេះចេះតែកើតមានក្នុងចិត្តរបស់ខ្ញុំហើយចំងល់ទាំងនេះខ្ញុំពុំហ៊ានសួរគ្រូឡើយ ព្រោះខ្លាចគាត់យល់ថាយើង ឆ្ងល់ពុំសមហេតុផល។ មានពេលមួយខ្ញុំសាកសួរគាត់ពីប្រស្នាសិល្បៈរូបចម្លាក់នាគក្មែរ ហេតុអ្វីក៏នាគក្មែរមានតែក្បាលឯខ្លួនត្រូវស ត្វម្ករលេបគាត់ឆ្លើយ
ថានេះ គឺជាសិល្បៈដែលដូនតាបានរចនាឡើងចម្លើយដែលគាត់បានឆ្លើយនេះខ្ញុំពុំអស់ចិត្តឡើយ ព្រោះសត្វនាគដែលត្រូវគេលេបដល់កទៅហើយនោះពេល
ដែល ត្រូវលាងខ្លួនឬងូតទឹកនិងអេះនូវរមាស់ដែលកើតនៅលើកាយតើត្រូវអេះទៅលើអ្វី បើជាខ្លួនរបស់គេយ៉ាងនោះ?ចំងល់នេះ១៦ឆ្នាំក្រោយទើបចាប់ផ្ដើម មានពន្លឺព្រាលៗម្ដងបន្ដិចៗព្រោះក្នុងឆ្នាំ១៩៩៨ ក្នុងរាត្រីមួយនោះខ្ញុំបានជួបនឹងស្រ្តីម្នាក់ក្នុងសុបិន្តដែលក្នុងសុបិន្តនោះស្រ្តីដែលខ្ញុំ បានជួបគាត់មានអាយុ
រហូត ដល់១៩៩៨ ឆ្នាំតែគាត់មិនទាន់ស្លាប់នៅឡើយ ហើយជាអ្នកមានទោសជាប់ខ្លួនទៀតផង (អ្នកងារ)ខ្ញុំឆ្ងល់ថាតើស្រ្តីនោះជាអ្នកណា? ហេតុអ្វីបានជា គាត់ត្រូវជាប់ទោស? ដូច្នេះតាំងពីឆ្នាំនោះមកទល់នឹងពេលនេះ(២០០៩)ខ្ញុំត្រូវស្វែងរកប្រវត្តិសាវតារបស់ស្រ្ដីនេះ អស់រយៈពេលជាង១១ឆ្នាំទើបដឹងថាគាត់ជា
អ្នកណាដែលខ្ញុំនឹងបកស្រាយពន្យល់នៅក្នុងឯកសារសាវតាបណ្ដាំព្រះម៉ែមហានគរក្មែរ ភាគ១ភាគ២និងភាគ៣នេះដែលស្នាដៃនេះកើតឡើងពីការឆ្ងល់ ហើយឆ្ងល់ទៀតពុំចេះចប់។ ហើយស្នាដៃនេះនឹងបានបើកបង្ហាញ នៅបឋមក្សត្រគឺអ្នក ក+កើត កំណើតនគរ និងជាអ្នកបង្កើតនូវប្រភពមោ ទនភាព និង
អច្ឆរិយជាតិ ដែលមិនចេះរីងស្ងួតពីសម័យអតីតកាលហើយកេរនេះបានបន្សល់ទុករហូតមកដល់បច្ចុប្បន្នដែលយើងជា កូនក្មែរកំពុងទទួលនៅកេរមរតក របស់គាត់គ្រប់ៗគ្នា។
ដូច្នេះ សូមកូនក្មែរប្រុសស្រីតាមដាននិងពិចារណាឈ្វេងយល់ពីអាទិទេពដើមរបស់យើងតាមរយៈស្នាដៃនេះថា តើគាត់ជានរណាហ្ន៎?តើគាត់បំពេញពលិកម្ម គ្រប់បែបយ៉ាងនេះដើម្បីអ្នកណា? ហើយតើគាត់នៅរង់ចាំអ្វី? ចម្លើយទាំងអស់នេះនឹងមានបកស្រាយតាមលំដាប់លំដោយ ដែល មានរៀបរាប់ក្នុងអាថ៌កំបាំង បណ្តាំព្រះម៉ែមហានគរក្មែរ ឬសាសនអច្ឆរាមាតាមហានគរ ។